អនុតប្បិយសូត្រ
ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចា នឹងពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏រមែងក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ ម្នាល អាវុសោទាំងឡាយ ចុះគេសម្រេចការនៅយ៉ាងណាៗ កាលកិរិយា ក៏រមែង ក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីរីករាយក្នុង ការងារ ត្រេកអរក្នុងការងារ ប្រកបរឿយៗ នូវសេចក្តីត្រេកអរក្នុងការងារ ជាអ្នកមានសេចក្តីរីករាយ ក្នុងការចរចា… ជាអ្នកមានសេចក្តីរីករាយក្នុងការដេកលក់ … ជាអ្នកមានសេចក្តីរីករាយក្នុងពួកគណៈ… ជាអ្នកមានសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ… ជាអ្នកមានសេចក្តីរីករាយក្នុងបបញ្ចធម៌ ត្រេកអរក្នុង បបញ្ចធម៌ ប្រកបរឿយៗ នូវសេចក្តីត្រេកអរក្នុងបបញ្ចធម៌ ។ ម្នាល អាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយាក៏ក្តៅក្រហាយ រឿយៗ ភិក្ខុសម្រេចការនៅយាងនោះៗ យ៉ាងនេះឯង ។ ម្នាល អាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរចំពោះសក្កាយ មិនលះបង់ សក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃឡើយ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយាក៏មិនក្តៅក្រហាយ រឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ ។ ម្នាលអាវុសោទាំងឡាយ ចុះគេកាលសម្រេចការនៅយ៉ាងណាៗ កាលកិរិយាក៏មិនក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីរីករាយក្នុងការងារ មិន ត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវសេចក្តីរីករាយក្នុងការងារ ជាអ្នក មិនមានសេចក្តីរីករាយក្នុងការចរចា ។