អដ្ឋកថាអនុតប្បិយសូត្រ
ក្បាលទី 29 · ទំព័រ 439
គប្បីជ្រាបវិនិច្ឆ័យក្នុងអនុត្តប្បិយសូត្រទី ៥ ដូចតទៅនេះ បទថា អនុតប្បា សេចក្តីថា ត្រូវសេចក្តីសោកក្នុងកាលខាងក្រោយ គឺ ធ្វើ នូវការក្តៅក្រហាយក្នុងកាលខាងក្រោយ ។ ក្នុងព្រះសូត្រទាំង ២ នេះក្តី ក្នុង គាថាទាំងឡាយក្តី ព្រះសារីបុត្រពោលទាំងវដ្តៈ និងវិវដ្តៈ ។