នកុលបិតុសូត្រ

ក្បាលទី 29 · ទំព័រ 439

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិតក្រុងឈ្មោះសុំសុមារគីរៈ ក្នុងភគ្គជនបទ ។ សម័យនោះឯង នកុលបិតាគហបតី មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ ។ គ្រានោះ នកុលមាតាគហបតានី បាននិយាយនឹងនកុលបិតាគហបតី ដូច្នេះថា បពិត្រគហបតី អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី ( ព្រោះ ) កាលកិរិយារបស់បុគ្គលដែលប្រកបដោយសេចក្តីអាល័យ រមែង នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលផង បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តី ត្រិះរិះយ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី នឹងមិនអាច ដើម្បីចិញ្ចឹមនូវទារកទាំងឡាយ ទាំងគ្រប់គ្រងនូវឃរាវាសបានឡើយ បពិត្រ គហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញយ៉ាងនុ៎ះឡើយ បពិត្រគហបតី ខ្ញុំជ្រាស្តីប្រសប់រវៃកប្បាស ឆ្លៀវឆ្លាសបួងភ្នួងសក់ បពិត្រគហបតី អំណឹះ អំពីអ្នកទៅ ខ្ញុំអាចដើម្បីចិញ្ចឹមនូវទារកទាំងឡាយ ទាំងគ្រប់គ្រងនូវឃរាវាសបាន បពិត្រគហបតី ព្រោះហេតុដូច្នោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលផង ។ បពិត្រគហបតី អ្នកប្រហែលជាមាន សេចក្តីត្រិះរិះយ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី ថប់តែ យកប្តីទៀត បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញយ៉ាងនោះ ឡើយ បពិត្រគហបតី អ្នកក្តី ខ្ញុំក្តី ក៏ដឹងថា ព្រហ្មចរិយធម៌របស់គ្រហស្ថ យើងធ្លាប់សន្សំមកអស់ ១៦ ឆ្នាំហើយ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកា