អដ្ឋកថានកុលបិតុសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងនកុលបិតុសូត្រទី ៦ ដូចតទៅនេះ បទថា ពាឡគិលានោ ប្រែថា មានជំងឺជាទម្ងន់ ។ បទថា ឯតទវោច សេចក្តីថា គហបតានីដែលជានកុលមាតា កាលមិនអាចដាក់ថ្នាំ រម្ងាប់ព្យាធិរបស់ប្តីបាន ឥឡូវនេះ កាលរម្ងាប់ព្យាធិក្នុងការបន្លឺសីហនាទ ធ្វើសច្ចកិរិយា ទើបអង្គុយ ក្បែរប្តី ហើយពោលពាក្យជាដើម មា ខោ ត្វំ ដូច្នេះ ។ បទថា សាបេក្ខោ បានដល់ នៅមានតណ្ហា ។ ន អក្ខរៈ ក្នុងបទថា ន នកុលមាតា នេះ ត្រូវប្រកបចូលដោយបទក្រោយយ៉ាងនេះថា ន បេក្ខតិ ។ បទថា សណ្ឋរិតុំ សេចក្តីថា ដើម្បីធ្វើមិនឲ្យមានឱកាស អធិប្បាយថា ក្រាលឲ្យពេញ ។ បទថា វេណឹ ឱលិខិតុំ សេចក្តីថា ដើម្បីត្រៀមរោមចៀម យកមកត្រដោះធ្វើឲ្យ ជារមូរ ។ បទថា អញ្ញំ ភត្តារំ គមិស្សតិ សេចក្តីថា ខ្ញុំនឹងមានប្តីថ្មីទៀត ។ បទថា សោឡសវស្សានិ គហដ្ឋព្រហ្មចរិយំ សមាចិណ្ណំ សេចក្តីថា រាប់ថយ ក្រោយអំពីនេះ ១៦ ឆ្នាំ ខ្ញុំបានប្រព្រឹត្តព្រហ្មចរិយៈ របស់គ្រហស្ថយ៉ាងស្មោះ ស្មើ ។ បទថា ទស្សនកាមតរា សេចក្តីថា ចង់គាល់ក្រៃលែងឡើងទៅ នាងបានបន្លឺសីហនាទដោយអង្គ ៣ នេះហើយ បានធ្វើសច្ចកិរិយាថា ដោយ ពាក្យសត្យនេះ សូមព្យាធិក្នុងរាងកាយរបស់អ្នក ជាសះស្បើយ ដល់នូវ ផាសុកចុះ ។ ឥឡូវនេះ ដើម្បីយកព្រះមានព្រះភាគជាបន្ទាល់ ធ្វើសច្ចកិរិយាដោយគុណ មានសីលជាដើមរបស់ខ្លួន ទើបនាងពោលពាក្យជាដើមថា សិយា ខោ បន តេ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា បរិបូរការិនី បានដល់ ធ្វើឲ្យ សម្បូរ ។ បទថា ចេតោសមថស្ស បានដល់ សមាធិកម្មដ្ឋាន ។ បទថា ឱគាធប្បត្តា បានដល់ ដល់នូវការឈមចុះ គឺចូលដល់រឿយៗ ។ បទថា បដិគាធប្បត្តា បានដល់ ដល់នូវការចុះស៊ប់ចំពោះ គឺមាំទាំ ។