កុសលសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយ័ណ្ហសម័យ ចូលទៅឯឧបដ្ឋានសាលា លុះ ចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ។ ចំណែកព្រះសារី បុត្តដ៏មានអាយុ ក៏ចេញអំពីទីសម្ងំក្នុងសាយ័ណ្ហសម័យ ហើយចូលទៅ ឯឧបដ្ឋានសាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ទាំងព្រះមោគ្គល្លានដ៏មានអាយុ ព្រះមហាកស្សបៈ ដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ព្រះមហា ចុន្ទដ៏មានអាយុ ព្រះមហាកប្បិនដ៏មានអាយុ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះរេវតៈដ៏មានអាយុ ព្រះអានន្ទដ៏មានអាយុ ក៏ចេញអំពីទីសម្ងំក្នុងសាយ័ណ្ហសម័យ ហើយចូលទៅឯឧបដ្ឋានសាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លំដាប់នោះ ព្រះដ៏មាន ព្រះភាគ ទ្រង់គង់កន្លងវេលារហូតយប់ជ្រៅ ហើយក៏ទ្រង់ក្រោកចាកអាសនា ស្តេចទៅកាន់វិហារ ។ ពួកព្រះថេរៈដ៏មានអាយុទាំងនោះ កាលដែលព្រះដ៏ មានព្រះភាគ ស្តេចចេញទៅមិនយូរប៉ន្មាន ក៏ក្រោកចាកអាសនៈ ទៅកាន់ លំនៅនៃខ្លួនៗ ។ ចំណែកពួកភិក្ខុណា ដែលនៅក្នុងឧបដ្ឋានសាលានោះ ជា ភិក្ខុថ្មី បួសមិនទាន់អស់កាលយូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ ពួកភិក្ខុ ទាំងនុ៎ះ ក៏សិងស្រមុកលន់លក់ដរាបដល់ព្រះអាទិត្យរះឡើង ។ ព្រះដ៏មានព្រះភាគ បានឃើញពួកភិក្ខុទាំងនុ៎ះ កំពុងសិងស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះ ឡើង ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ លុះឃើញ ហើយ ក៏យាងចូលទៅឯឧបដ្ឋានសាលា លុះយាងចូលទៅដល់ហើយ ក៏គង់ លើអាសន