អដ្ឋកថាកុសលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងកុសលសូត្រទី ៧ ដូចតទៅនេះ បទថា បដិសល្លានា វុដ្ឋិតោ សេចក្តីថា ចេញអំពីវិហារធម៌ គឺផលសមាបត្តិ ដែល អត់ធន់ចំពោះការសំឡឹងធម៌ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ បទថា យថាវិហារំ បានដល់ វិហារដែលជាលំនៅរបស់ខ្លួន ។ បទថា នវា បានដល់ នៅថ្មី ចំពោះបព្វជ្ជា ភិក្ខុទាំងនោះមានប្រមាណ ៥០០ រូប ។ បទថា កាកច្ឆមានា បានដល់ ធ្វើសំឡេងក្រឺតៗ គឺដេកសង្កៀត ធ្មេញ ។ បទថា ថេរា បានដល់ ភិក្ខុដែលដល់នូវភាពជាបុគ្គលមាំទាំ ។ បទថា តេន នោ ប្រែថា អ្នកទាំងឡាយជាព្រះថេរៈបានដូចម្តេចហ្ន៎ ។ បទថា សេយ្យសុខា ជាដើម មានអត្ថដូចពោលហើយខាងដើមនោះឯង ។ អ្នកគ្រប ់គ្រងរដ្ឋ ឈ្មោះថា រដ្ឋិកោ ។ អ្នកគ្រប់គ្រងរដ្ឋជាប់ទាក់ទងអំពីមាតាបិតា គ្រប់គ្រង ឈ្មោះថា បេត្តណិកោ ។ បុគ្គលជាប្រធាននៃសេនា ឈ្មោះថា សេនាបតិក អ្នកគ្រប់គ្រងស្រុក ឈ្មោះថា គាមគាមណិកោ ។ បុគ្គល ដែលជាប្រធានក្រុម ឈ្មោះថា បូគគាមណិកោ ។ បទថា អវិបស្សកោ កុសលានំ ធម្មានំ សេចក្តីថា ជាអ្នកមិនស្វែងរក គឺមិនស្វែងរកកុសលធម៌ទាំងឡាយ ។ បទថា ពោធិបក្ខិយានំ ធម្មានំ បាន ដល់ ពោធិបក្ខិយធម៌ ៣៧ ប្រការ ។