អដ្ឋកថាមច្ឆសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមច្ឆសូត្រទី ៨ ដូចតទៅនេះ បទថា មច្ឆិកំ បានដល់ អ្នកសម្លាប់ត្រី ។ បុគ្គលឈ្មោះថា ហត្ថិយាយី ព្រោះ ទៅដោយដំរី សព្ទខាងមុខក៏មានន័យដូច្នេះ ។ បទថា វជ្ឈេ ប្រែថា ដែល ត្រូវសម្លាប់ ។ បទថា វធាយានីតេ សេចក្តីថា សត្វដែលគេនាំទៅដើម្បី សម្លាប់ ។ បទថា បបកេន មនសា សេចក្តីថា ដោយចិត្តដែលគិត សម្លាប់ដ៏លាមក ។ តែក្នុងព្រះបាលី លោកបានរចនាថា វធាយុបនីតេ ។ បទថា មាគវិកោ បានដល់ អ្នកសម្លាប់ម្រឹគ ។ បទថា កោ បន វាទោ មនុស្សភូតំ សេចក្តីថា សម្រាប់អ្នកមានចិត្ត លាមក ចូលទៅសម្លឹងមនុស្ស មិនមានអ្វីដែលត្រូវពោលដល់ ក្នុងការមិនមាន សម្បត្តិ សេចក្តីនេះ ព្រះមានព្រះភាគ ត្រាស់ដើម្បីសម្តែងដល់ភាពដែល បាបកម្ម មានផលមិនគួរប្រាថ្នា តែកាលបុគ្គលណា ធ្វើបាបកម្មបែបនោះ បុគ្គលនោះបែរជាបានយស សេចក្តីនោះគប្បីយល់ថា កុសលឲ្យផលដល់ បុគ្គលទាំងនោះ ដោយអាស្រ័យអកុសលនោះ តែវិបាកមិនស្ថិតស្ថេរអស់ កាលយូរ ព្រោះបុគ្គលនោះ ត្រូវអកុសលកម្មនោះកាត់ផ្តាច់ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគ ត្រាស់ធម៌ដែលជាចំណែកអកុសលតែម្យ៉ាង ។