បឋមមរណស្សតិសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទឥដ្ឋ ទៀបនាទិកគ្រាម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុដែលនៅក្នុងទីនោះ ថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីការបស់ ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន ជា គុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ចម្រើននូវមរណស្សតិដែរឬ ។ និមិត្តតែព្រះដ៏មានព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ ភិក្ខុ ១ រូប ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណា ចម្រើននូវមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើននូវមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គបានតាំងចិត្តទុកយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែ ត្រឹមមួយយប់មួយថ្ងៃ ( ដូច្នេះ ) អញគប្បីយកចិត្តទុកដាក់នូវសាសនារបស់ ព្រះដ៏មានព្រះភាគ អញគប្បីធ្វើនូវកិច្ច ( ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណស្សតិ យ៉ាង នេះឯង ។ ភិក្ខុ ១ រូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើន