សាមកសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ប្រថាប់នៅក្នុងវិហារឈ្មោះ បោក្ខរណិយា ជិតសាមគ្រាម ក្នុងដែនសក្កៈ ។ គ្រានោះ ទេវតា ១ អង្គ មានរស្មីរុងរឿង កាលរាត្រីបឋមយាមកន្លងហើយ បណ្តាលវិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីសម គួរ ។ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៣ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ ។ ធម៌ ៣ យ៉ាង តើដូចម្តេច ។ គឺសេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរក្នុងការដេកលក់ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៣ យ៉ាងនេះឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ ។ លុះទេវតា នោះ ក្រាបបង្គំទូលដូច្នេះហើយ ព្រះសាស្តាក៏ទ្រង់ពេញព្រះហបឫទ័យ ។ ទើប ទេវតានោះ ដឹងថា ព្រះសាស្តារបស់អញ ទ្រង់ពេញព្រះហបឫទ័យហើយ ក៏ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ បាត់ទៅក្នុងទីនោះឯង ។ លុះ កន្លងរាត្រីនោះទៅហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំង- ឡាយថា ម្នាលភិក្ខុទាំងឡាយ កាលរាត្រីបឋមយាមយប់មិញ កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីរុងរឿង បណ្តាលវិហារឈ្មោះបោក្ខរណិយាទាំងមូល ឲ្យភ្លឺច្រាល ហើយចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ តថាគត ហើយឈរនៅក្នុងទីសមគួរ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលតថាគតយ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ធម៌ ៣ យ៉ាងនេះឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុ ។