អដ្ឋកថាសាមកសូត្រ
ក្បាលទី 29 · ទំព័រ 472
គប្បីជ្រាបវិនិច្ឆ័យក្នុងសាមកសូត្រទី ១ នៃអនុត្តរិយវគ្គទី ៣ ដូចតទៅនេះ បទថា សាមគាមកេ សេចក្តីថា ក្នុងស្រុកដែលមានឈ្មោះ យ៉ាងនេះ ព្រោះមានថ្មសំលៀងជាច្រើន ។ បទថា បេក្ខរណិយាយំ បានដល់ ក្នុងវិហារមានឈ្មោះថាបោក្ខរណិយៈ ។ បទថា អភិក្កន្តាយ រត្តិយា សេចក្តីថា កាលបឋមយាមនៃរាត្រីឈានចូលមជ្ឈិមយាម ។ បទថា អភិក្កន្តវណ្ណា បានដល់ មានពណ៌ល្អគួរពេញចិត្តក្រៃលែង ។ បទថា កេវលកប្បំ បានដល់ ទាំងអស់ ។ បទថា បេក្ខរណិយំ ឱភាសេត្វា សេចក្តីថា ផ្សាយរស្មីរបស់ ខ្លួនទៅពេញមហាវិហារឈ្មោះបោក្ខរណីយៈនោះ ។ បទថា សមនុញ្ញោ សេចក្តីថា ទ្រង់ពេញព្រះហបឫទ័យ គឺមានចិត្តស្មើ ។ បទថា ទោវចស្សតា បានដល់ ភាពជាបុគ្គលប្រដៅក្រ ។ បទថា បបមិត្តតា បានដល់ ភាពជា អ្នកមានមិត្រអាក្រក់ ។ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគត្រាស់បរិហានិយធម៌ គឺធម៌ដែលប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យតែម្យ៉ាង ។