ភយសូត្រ

ក្បាលទី 29 · ទំព័រ 474

ក្នុងអបរិហានិយសូត្រទី ២ នេះ ព្រះមានព្រះភាគ ត្រាស់ អបរិហានិយធម៌ដែលលាយដោយលោកុត្តរហើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាម ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគនោះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាល ភិក្ខុទាំងឡាយ ពាក្យថា គណ្ឌៈ ( ពក ) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សង្គៈ ( ការជាប់ចំពាក់ចិត្ត ) នុ៎ះ ជាឈ្មោះ នៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្កៈ ( ភក់ ) នុ៎ះ ជាឈ្មោះ នៃកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាម ទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ( ព្រោះថា ) បុគ្គលដែល ត្រេកអរដោយកាមរាគនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីភ័យ ក្នុងបច្ចុប្បន្នផង មិនរួចអំពីភ័យក្នុងបរលោកផង ព្រោះហេតុនោះ បានជាពាក្យថា សុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កកនិបាត ៤៧៥ ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខ… រោគ…គណ្ឌៈ…សង្គៈ…បង្កៈ នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ( ព្រោះថា ) បុគ្គលដែលត្រេកអរដោយកាមនេះ រមែង ជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីបង្កៈក្នុងបច្ចុប្បន្នផង មិនរួចអំពីបង្កៈក្នុង បរលោកផង ហេតុនោះ បានជាពាក្យថា បង្កៈនុ៎ះ ទើបជាឈ្មោះនៃកាម ទាំងឡាយ ។ កាមទាំងឡាយ ដែលជាទីជាប់នៅរបស់បុថុជ្ជននុ៎ះ លោកតែងហៅថា ភ័យផង ទុក្ខផង រោគផង និង ធម្មជាតទាំង ២ គឺសង្គៈផង បង្កៈផង ។ អរិយសាវ័កទាំងឡាយ ឃើញភ័យក្នុងឧបាទាន ដែលជា ហេតុឲ្យកើតជាតិ និងមរណៈ លុះមិនប្រកាន់ហើយ រមែងរួចស្រឡះ ព្រោះការអស