អដ្ឋកថាភយសូត្រ

ក្បាលទី 29 · ទំព័រ 476

គប្បីជ្រាបវិនិច្ឆ័យក្នុងភយសូត្រទី ៣ ដូចតទៅនេះ បទថា កាមរាគរត្តាយំ កាត់បទជា កាមរាគរត្តោ អយំ ប្រែថា ភិក្ខុនេះ ត្រូវ កាមរាគៈជ្រលក់ហើយ ។ បទថា ឆន្ទរាគវិនិពទ្ធោ សេចក្តីថា ត្រូវឆន្ទរាគៈ ចងឆ្វាក់ហើយ ។ បទថា ភយា បានដល់ ចាកភ័យ គឺការតក់ស្លុតនៃចិត្ត ។ បទថា បង្កា បានដល់ អំពីភក់ គឺកិលេស ។ បទថា សង្គោ បង្កោ ច ឧភយំ សេចក្តីថា ទាំង ២ យ៉ាងនេះ គឺសង្គៈ និងបង្កៈ ។ បទ ក្នុងព្រះគាថាថា ឯតេ កាមា បវុច្ចន្តិ យត្ថ សត្តោ បុថុជ្ជនោ សេចក្តីថា បុថុជ្ជនជាប់ជំពាក់ ពាក់ព័ន្ធ រឹតរុំ ក្នុងគ្រឿងជាប់ជំពាក់នឹងភក់ ឯណា ។ បទថា ឧបទានេ បានដល់ ក្នុងឧបាទាន ៤ យ៉ាង ។ បទថា ជាតិមរណ សម្ភវេ សេចក្តីថា ជាទីកើត គឺជាបច្ច័យនៃជរា និងមរណៈ ។ បទថា អនុបទា វិមុច្ចន្តិ បានដល់ រួចផុតទៅ ព្រោះមិនប្រកាន់មាំ ។ បទថា ជាតិមរណសង្ខយេ បានដល់ ក្នុងព្រះនិព្វាន ពោល គឺការអស់ទៅនៃជាតិ និងមរណៈទាំងឡាយ អធិប្បាយថា រមែងរួចផុតដល់វិមុត្តិ មានព្រះនិព្វានជា អារម្មណ៍ ។ ភិក្ខុនេះសម្រេចហើយនូវអរហត្តផលនោះឯង ដោយមិនវិលទៅក្នុង ឋានៈនេះ ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សរសើរភាពជាព្រះខីណា ស្រព ទើបត្រាស់ពាក្យជាដើមថា តេ ខេមប្បត្តា ដូច្នេះ ។ បណ្តាបទ ទាំងនោះ បទថា ខេមប្បត្តា បានដល់ ដល់នូវការក្សេម ។ បទថា សុខិនោ បានដល់ ដល់នូវសេចក្តីសុខ ដោយលោកុត្តរសុខ ។ បទថា ទិដ្ឋធម្មាភិនិព្វុតា បានដល់ រលត់ឥតសេសសល់ហើយក្នុងទិដ្ឋធម៌នោះឯង ព្រោះ មិនមានកិលេសខាងក្នុង ។ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគ ត្រាស់ចំពោះ វដ្តៈហើយក្នុងគាថា ទើបត្រាស់វដ្តៈផង និងវិវដ្តៈផង ។