ហិមវន្តសូត្រ

ក្បាលទី 29 · ទំព័រ 477

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង គប្បី ទម្លាយភ្នំហិមពាន្តជាស្តេចភ្នំបាន មិនបាច់និយាយ ( ដល់ការទម្លាយ ) អវិជ្ជាដែលលាមកទេ ។ ធម៌ទាំង ៦ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឈ្លាសក្នុងការចូលសមាធិ ១ ឈ្លាសក្នុងការធ្វើ សមាធិឲ្យតាំងនៅតាមកំណត់ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ឈ្លាស ក្នុងការបែងចំណែកសមាធិ ១ ឈ្លាសក្នុងគោចររបស់សមាធិ ១ ឈ្លាសក្នុង ការសាងសន្សំនូវសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៦ នេះឯង គប្បីទម្លាយភ្នំហិមពាន្តជាស្តេចភ្នំបាន មិនបាច់និយាយដល់អវិជ្ចា ដែលលាមកទេ ។