អនុស្សតិដ្ឋានសូត្រ
ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន ( ហេតុជាទីតាំងនៃ សេចក្តីរពឫក ) នេះមាន ៦ យ៉ាង ។ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ រពឫកនូវព្រះតថាគតថា ព្រះដ៏មាន ព្រះភាគអង្គនោះ ដោយប្រការដូច្នេះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ជ្រាបច្បាស់នូវសច្ចៈទាំង ៤ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវ័ក កំពុងរពឫកព្រះតថាគត សម័យនោះ អរិយសាវ័កនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្ត ដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវ័កនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាត អំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈ នោះ ជាឈ្មោះនៃកាម មនោរថបូរណី អដ្ឋកថា អនុត្តរិយវគ្គទី ៣ ៤៨០ គុណទាំង ៥ ។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះក្នុងសាសនានេះ តែងបរិសុទ្ធ បានយ៉ាងនេះ ព្រោះធ្វើនូវពុទ្ធានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត អរិយសាវ័ករពឫកនូវព្រះធម៌ថា ព្រះធម៌ ដែលព្រះ ដ៏មានព្រះភាគសម្តែងល្អហើយ ។ បេ ។ ជាធម៌ដែលអ្នកប្រាជទាំងឡាយគប្បី ដឹងច្បាស់ចំពោះខ្លួន ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវ័កកំពុង រពឫកនូវព្រះធម៌ សម័យនោះ អរិយសាវ័កនោះ មិនមានចិត្តដែលរាគៈគ្រប សង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ ទេ សម័យនោះ អរិយសាវ័កនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្ត ចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជា ឈ្មោះនៃកាមគុណទាំង ៥ ។