អដ្ឋកថាអនុស្សតិដ្ឋានសូត្រ
ក្បាលទី 29 · ទំព័រ 483
គប្បីជ្រាបវិនិច្ឆ័យក្នុងអនុស្សតិដ្ឋានសូត្រទី ៥ ដូចតទៅនេះ បទថា អនុស្សតិដ្ឋានានិ បានដល់ ជាហេតុនៃអនុស្សតិ ។ បទថា ឥតិបិ សោ ភគវា ជាដើម ខ្ញុំបានឲ្យពិស្តារក្នុងវិសុទ្ធិមគ្គហើយ ។ បទថា ឥទម្បិ ខោ ភិក្ខវេ អារម្មណំ ករិត្វា សេចក្តីថា ធ្វើពុទ្ធានុស្សតិកម្មដ្ឋាននេះ ឲ្យជា អារម្មណ៍ ។ បទថា វិសុជ្ឈន្តិ សេចក្តីថា ដល់នូវព្រះនិព្វាន ដែលបរិសុទ្ធ ក្រៃលែង ។ ក្នុងបទទាំងពួងងាយយល់ទាំងអស់ហើយ ក្នុងព្រះសូត្រនេះ គប្បីជ្រាបថា ព្រះមានព្រះភាគត្រាស់ អនុស្សតិកម្មដ្ឋាន ៦ លាយគ្នា ។