កច្ចានសូត្រ

ក្បាលទី 29 · ទំព័រ 483

ក្នុងទីនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ បានហៅពួកភិក្ខុ ថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះមហា កច្ចានៈដ៏មានអាយុថា អាវុសោដូច្នេះ ។ ទើបព្រះមហាកច្ចានៈដ៏មានអាយុ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុគួរឲ្យអស្ចារ្យ ម្នាល មនោរថបូរណី អដ្ឋកថា អនុត្តរិយវគ្គទី ៣ ៤៨៤ អាវុសោទាំងឡាយ ហេតុមិនធ្លាប់កើត ក៏កើតឡើងបាន ព្រោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ បានត្រាស់ដឹងនូវការបាន ឱកាសក្នុងទីដ៏ចង្អៀត ដើម្បីសេចក្តីបរិសុទ្ធិដល់សត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បី ត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ការត្រាស់ដឹងនេះ គឺ អនុស្សតិដ្ឋានទាំង ៦ ។ អនុស្សតិដ្ឋានទាំង ៦ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ រពឫកនូវព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ដោយប្រការដូច្នេះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវសច្ចៈទាំង ៤ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវ័ក កំពុងរពឫកនូវព្រះតថាគត សម័យនោះ អរិយសាវ័កនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្ត ដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវ័កនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាត អំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃ កាមគុណ ៥ ។