បឋមសមយសូត្រ

ក្បាលទី 29 · ទំព័រ 490

គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរស៊ប់ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យដែលគួរចូលទៅឃើញ ភិក្ខុជា អ្នកមានចិត្តចម្រើនហើយ តើមានប៉ុន្មាន ។ ម្នាលភិក្ខុ សម័យដែលគួរចូល សុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កកនិបាត ៤៩១ ទៅឃើញ ភិក្ខុមានចិត្តចម្រើនហើយនេះ មាន ៦ យ៉ាង ។ តើអ្វីខ្លះ ។ ម្នាលភិក្ខុ សម័យណា ភិក្ខុក្នុងសាសនានេះ មានចិត្តដែលកាមរាគគ្របសង្កត់ ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើង ហើយ ឲ្យពិតប្រាកដបាន សម័យនោះ ត្រូវចូលទៅរកភិក្ខុជាអ្នកមាន ចិត្តចម្រើនហើយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវកាមរាគ គ្របសង្កត់ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដបានទេ សូមលោកដ៏មានអាយុ អាណិត សម្តែងធម៌ ដើម្បីលះកាមរាគដល់ខ្ញុំ ភិក្ខុដែលមានចិត្តចម្រើន គង់នឹងសម្តែងធម៌ ដើម្បីលះកាមរាគដល់ភិក្ខុនោះ ។ ម្នាលភិក្ខុ នេះជាសម័យដែលគួរចូលទៅ ឃើញភិក្ខុដែលមានចិត្តចម្រើនទី ១ ។ ម្នាលភិក្ខុ មួយទៀត សម័យណា បើភិក្ខុមានចិត្តត្រូវព្យាបាទគ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំង មិនដឹងនូវការលះព្យាបាទ ដែលកើតឡើងហើយ ឲ្យពិតប្រាកដ សម័យនោះ ទើបត្រូវចូលទៅរកភិក្ខុដែលមានចិត្តចម្រើន ហើយនិយាយយ៉ាងនេះថា ម្នាល អាវុសោ ខ្ញុំមានចិត្តត្រូវព្យាបាទគ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំងមិនដឹងនូវការលះព្យាបាទ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូម លោកដ៏មានអាយុ អាណិតសម្តែងធម៌ ដើម