ទុតិយសមយសូត្រ

ក្បាលទី 29 · ទំព័រ 495

សម័យមួយ ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ គ្រានោះ ភិក្ខុជាថេរៈអម្បាលនោះ ផុតកិច្ច ដោយបិណ្ឌបាត ក្នុងកាលជាខាងក្រោយពេលចង្ហាន់ហើយ បានអង្គុយប្រជុំគ្នា ក្នុងរោងនៅក្នុងមណ្ឌលទី ( ភោជនសាលា ) ហើយនិយាយឡើងក្នុង ចន្លោះយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ សម័យដែលគួរចូលទៅឃើញ ភិក្ខុដែលមានចិត្តចម្រើន តើសម័យណា ។ កាលបើពួកព្រះថេរៈនិយាយ យ៉ាងនេះហើយ ភិក្ខុ ១ រូប បាននិយាយនឹងពួកភិក្ខុជាថេរៈយ៉ាងនេះថា ម្នាល អាវុសោទាំងឡាយ សម័យណា ភិក្ខុដែលមានចិត្តចម្រើន ផុតកិច្ចដោយ បិណ្ឌបាត ក្នុងកាលជាខាងក្រោយពេលចង្ហាន់ លោកលាងជើងហើយ អង្គុយ ផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបគួរចូលទៅ ឃើញភិក្ខុដែលមានចិត្តចម្រើន ។ កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុ ១ រូបទៀត និយាយនឹងភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ មិនមែនជា សម័យ គួរចូលទៅឃើញភិក្ខុដែលមានចិត្តចម្រើនទេ ។ ម្នាលអាវុសោ ព្រោះថា សម័យណា ភិក្ខុដែលមានចិត្តចម្រើន ផុតកិច្ចដោយបិណ្ឌបាត ក្នុងកាល ក្រោយពេលចង្ហាន់ លោកលាងជើងហើយ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រ ង់ តាំងសតិចំពោះមុខ លោកកំពុងមានសេចក្តីលំបាក នឹងការត្រាច់ទៅ ( បិណ្ឌបាត ) មិនទាន់ស្ងប់រម្ងាប់ ក្នុងសម័យនោះនៅឡើយ សូម្បីសេចក្តី មនោរថបូរណី អដ្ឋកថា អនុត្តរិយវគ្គទី ៣ ៤៩៦ លំបាកព្រោះភត្ត ក៏មិនទាន់ស្ងប់រម្ងាប់ ក្នុងសម័យនោះនៅឡើយដែរ ហេតុនោះ បានជាសម័យនេះ មិនមែនជាសម័យ គួរចូលទៅឃើញភិក្ខុ ដែលមានចិត្ត ចម្រើនទេ ។ ម្នាលអាវុសោ សម័យណា ភិក្ខុដែលមានចិត្តចម្រើន ចេញ អំពីទីសម្ងំ ក្នុងសាយ័ណ្ហសម័យ ហើយអង្គុយក្នុងម្លប់ខាងក្រោយវិហារ