ឧទាយិសូត្រ

ក្បាលទី 29 · ទំព័រ 500

គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅព្រះឧទាយិដ៏មាន អាយុថា ម្នាលឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង ។ កាលបើព្រះដ៏ មានព្រះភាគត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏នៅស្ងៀម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុអស់វារៈ ២ ដងថា ម្នាលឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង ។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏នៅស្ងៀមទៀត ។ ព្រះ ដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុជាគម្រប់ ៣ ដងថា ម្នាលឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង ។ ព្រះឧទាយិដ៏មានអាយុ ក៏នៅស្ងៀមអស់វារៈ ៣ ដងទៀត ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បាន និយាយនឹងព្រះឧទាយិដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោឧទាយិ ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក ។ ម្នាលអាវុសោ អានន្ទ ខ្ញុំបានឮព្រះដ៏មានព្រះភាគ ហើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុក្នុងសាសនានេះ រពឫកឃើញនូវ បុព្វេនិវាសបានច្រើនប្រការ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ ។ បេ ។ រពឫកឃើញ នូវបុព្វេនិវាសបានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយ ប្រការដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ការរពឫកឃើញជាតិនេះ ឈ្មោះថា អនុស្សតិដ្ឋាន ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ តថាគតដឹងច្បាស់ថា ឧទាយិនេះ ជាមោឃបុរស មិនមែនជា សុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កកនិបាត ៥០១ ប្រកបរឿយៗ នូវអធិចិត្ត ( សមាធិវិបស្សនា ) ទេ ។ ម្នាលអានន្ទ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន អនុស្សតិដ្ឋាន មាន ៥ ។