អដ្ឋកថាឧទាយិសូត្រ

ក្បាលទី 29 · ទំព័រ 504

គប្បីជ្រាបវិនិច្ឆ័យក្នុងឧទាយិសូត្រទី ៩ ដូចតទៅនេះ បទថា ឧទាយិ បានដល់ ព្រះលោឡុទាយិត្ថេរ ។ បទថា សុណាមហំ អាវុសោ សេចក្តីថា នែអាវុសោ ខ្ញុំមិនមែនមនុស្សគ ខ្ញុំបានឮព្រះតម្រាស់របស់ព្រះមាន ព្រះភាគ តែខ្ញុំនៅពិចារណាបញ្ញានៅឡើយ ។ បទថា អធិចិត្តំ បាន ដល់ សមាធិចិត្ត និងវិបស្សនាចិត្ត ។ បទថា ឥទំ ភន្តេ អនុស្សតិដ្ឋានំ សេចក្តីថា ហេតុនៃអនុស្សតិ ពោល គឺឈានទាំង ៣ នេះ ។ បទថា ទិដ្ឋធម្មសុខវិហារាយ សំវត្តតិ សេចក្តីថា រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់ការនៅជាសុខក្នុងអត្តភាពនេះបុណ្ណោះ ។ បទថា អាលោកសញ្ញំ បាន ដល់ សញ្ញាដែលកើតឡើងក្នុងអាលោកនិមិត្ត ។ បទថា ទិវាសញ្ញំ អធិដ្ឋាតិ បានដល់ តាំងសញ្ញាថា ពេលថ្ងៃ ។ បទថា យថា ទិវា តថា រត្តឹ សេចក្តីថា ក្នុងពេលថ្ងៃ លោកមនសិការអាលោកសញ្ញា ដោយប្រការណា ក្នុងពេល យប់ ក៏មនសិការអាលោកសញ្ញានោះ យ៉ាងនោះដូចគ្នា ។ បទថា យថា រត្តឹ តថា ទិវា សេចក្តីថា ក្នុងពេលយប់ លោកមនសិការអាលោកសញ្ញា យ៉ាងណា ក្នុងពេលថ្ងៃ ក៏មនសិការអាលោកសញ្ញា នោះ យ៉ាងនោះដូចគ្នា ។ បទថា វិវដេន បានដល់ ប្រាកដហើយ ។ បទថា អបរិយោនទ្ធេន សេចក្តីថា ត្រូវនីវរណៈរួបរឹតក៏មិនមែន ។ បទថា សប្បភាសំ ចិត្តំ ភាវេតិ សេចក្តីថា ចម្រើននូវចិត្ត មួយអន្លើដោយពន្លឺ គឺ ញ៉ាំងចិត្តនោះឲ្យចម្រើន ដើម្បីជាប្រយោជន៍ដល់ទិព្វចក្ខុញ្ញាណ ។ ពាក្យណា ដែលអានន្ទត្ថេរក្រាបទូលថា អាលោកសញ្ញំ មនសិករោតិ ពាក្យនោះ គប្បីយល់ថា លោកពោលសំដៅយកអាលោកសញ្ញា ដែលកម្ចាត់ថីនមិទ្ធៈ ចេញទៅ មិនគួរយល់ថា សំដៅយកអាលោកសញ្ញា គឺទិព្វចក្ខុញ្ញាណ ។ បទថា ញាណទស្សនប្បដិលាភាយ សេចក្តីថា ដើម្បីការបានចំពោះ នូវញាណទស្សនៈ ពោល គឺទិព្វច