អនុត្តរិយសូត្រ

ក្បាលទី 29 · ទំព័រ 509

ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ ( ធម្មជាតប្រសើរបំផុត ) នេះមាន ៦ ។ តើអ្វីខ្លះ ។ គឺទស្សនានុត្តរិយៈ ( ការឃើញដ៏ប្រសើរ បំផុត ) ១ សវនានុត្តរិយៈ ( ការស្តាប់ប្រសើរបំផុត ) ១ លាភានុត្តរិយៈ ( ការបានប្រសើរបំផុត ) ១ សិក្ខានុត្តរិយៈ ( ការសិក្សាប្រសើរបំផុត ) ១ បារិចរិយានុត្តរិយៈ ( ការបម្រើប្រសើរបំផុត ) ១ អនុស្សតានុត្តរិយៈ ( ការរពឫកប្រសើរបំផុត ) ១ ។ ម្នាលភិក្ខុទាំងឡាយ ទស្សនានុត្តរិយៈ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ទៅមើលដំរីរ័តន៍ ក្តី ទៅមើលសេះរ័តន៍ក្តី ទៅមើលមណិរ័តន៍ក្តី ឬក៏ទៅមើលរបស់ធំតូចណាមួយ ក្តី ទៅមើលសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាល ភិក្ខុទាំងឡាយ តថាគតពោលថា ការឃើញនុ៎ះ ឈ្មោះថាឃើញហើយ ការឃើញ នុ៎ះមិនមែនជាមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ តែថា ការឃើញនុ៎ះជា របស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់ កិលេសទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បី និព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា ទៅឃើញតថាគត ឬ សាវ័កនៃតថាគត ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការឃើញនុ៎ះ ទើបប្រសើរបំផុតជាងការឃើញ មនោរថបូរណី អដ្ឋកថា អនុត្តរិយវគ្គទី ៣ ៥១០ ទាំងឡាយ ( ព្រោះប្រព្រឹត្តទៅ ) ដើម្បីសេចក្តីបរិសុទ្ធិដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និង ទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្