អដ្ឋកថាអនុត្តរិយសូត្រ

ក្បាលទី 29 · ទំព័រ 516

គប្បីជ្រាបវិនិច្ឆ័យក្នុងអនុត្តរិយសូត្រទី ១០ ដូចតទៅនេះ បទថា ឧច្ចាវចំ សេចក្តីថា ម្យ៉ាងទៀត ទៅដើម្បីស្តាប់សំឡេងធំតូចណាមួយ ឈ្មោះថា សំឡេងខ្ពស់ទាប ។ បទថា ហីនំ ប្រែថា ថោកទាប ។ បទថា គម្មំ សេចក្តីថា ជាការមើលរបស់អ្នកស្រុក ។ បទថា បេបុថុជ្ជនិកំ សេចក្តីថា ជារបស់មាននៃបុថុជ្ជន ។ បទថា អនរិយំ សេចក្តីថា មិន ប្រសើរ គឺមិនឧត្តម បានដល់ មិនបរិសុទ្ធិ ។ បទថា អនត្ថសញ្ញិតំ សេចក្តីថា មិនប្រកបដោយប្រយោជន៍ឡើយ ។ បទថា ន និព្វិទាយ សេចក្តីថា មិនមែនដើម្បីជាប្រយោជន៍ដល់ការ នឿយណាយក្នុងវដ្តៈ ។ បទថា ន វិរាគាយ សេចក្តីថា មិនមែនប្រព្រឹត្ត ទៅដើម្បីជាប្រយោជន៍ការប្រាសចាករាគៈជាដើម ។ បទថា ន និរោធាយ សេចក្តីថា មិនមែនប្រព្រឹត្តទៅដើម្បីរម្លត់ការមិនប្រព្រឹត្តទៅនៃកិលេស មាន រាគៈជាដើម ។ បទថា ន ឧបសមាយ គឺមិនមែនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ កិលេស មានរាគៈជាដើម ។ បទថា ន អភិញ្ញាយ សេចក្តីថា មិនមែន ប្រព្រឹត្តទៅដើម្បីដឹងក្រៃលែង ។ បទថា ន សម្ពោធាយ សេចក្តីថា មិនមែនចាក់ធ្លុះមគ្គញ្ញាណទាំង ៤ ពោល គឺសម្ពោធិញ្ញាណ ។ បទថា ន និព្វានាយ សេចក្តីថា មិនមែនប្រព្រឹត្ត ទៅដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។ បទថា និវិដ្ឋស្សទ្ធោ សេចក្តីថា ជាអ្នកមានសទ្ធាតាំងមាំហើយ ។ បទថា និវិដ្ឋប្បេមោ សេចក្តីថា មានសេចក្តី ស្រឡាញ់តាំងមាំហើយ ។ បទថា ឯកន្តគតោ សេចក្តីថា ដល់នូវទីបំផុត អធិប្បាយថា មានសទ្ធាមិនកម្រើក ។ បទថា អភិប្បសន្នោ សេចក្តីថា ជ្រះថ្លាពន់ពេក ។ បទថា ឯតទានុត្តរិយំ សេចក្តីថា ការឃើញនេះ ជាការឃើញ ដែលមិនមានការឃើញដទៃក្រៃលែងជាង ។