សេក្ខសូត្រ

ក្បាលទី 29 · ទំព័រ 519

ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បី សេចក្តីសាបសូន្យ ( ចាកគុណព្ធដ៏ខាងលើ ) ដល់ភិក្ខុជាសេក្ខៈ ( ទាំង ៧ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរក្នុងការដេក ១ សេចក្តី ត្រេកអរក្នុងពួកគណៈ ១ មិនមានសេចក្តីគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុជាសេក្ខៈ ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីមិនត្រេកអរក្នុងការងារ ១ សេចក្តីមិន ត្រេកអរក្នុងការចរចា ១ សេចក្តីមិនត្រេកអរក្នុងការដេក ១ សេចក្តីមិនត្រេកអរ ក្នុងពួកគណៈ ១ គ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១ ដឹងប្រមាណក្នុង ភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បី សេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ ។