អដ្ឋកថាសេក្ខសូត្រ

ក្បាលទី 29 · ទំព័រ 520

គប្បីជ្រាបវិនិច្ឆ័យក្នុងសេក្ខសូត្រទី ១ នៃសេក្ខបរិហានិយវគ្គ ទី ៤ ដូចតទៅនេះ បទថា សេក្ខស្ស បានដល់ ព្រះសេក្ខបុគ្គល ៧ ពួក ។ សម្រាប់បុថុជ្ជន មិនមានអ្វីដែលត្រូវពោលដល់ឡើយ ។ បទថា បរិហានាយ សេចក្តីថា ដើម្បីវិនាសចាកគុណជាន់ខ្ពស់ ។