បឋមអបរិហានិយសូត្រ

ក្បាលទី 29 · ទំព័រ 520

គ្រានោះ មានទេវតា ១ អង្គ កាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ ឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតានោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាប ទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាង នេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦ យ៉ាង ដូច ម្តេចខ្លះ ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរព ក្នុងអប្បមាទធម៌ ១ សេចក្តីគោរពក្នុងបដិសន្ថារៈ ១ ។ បពិត្រព្រះអង្គដ៏ ចម្រើន ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុ ។ ទេវតានោះ បានក្រាបទូលដូច្នេះហើយ ។ ព្រះសាស្តាក៏មាន ព្រះហបឫទ័យរីករាយ ។ លុះទេវតានោះដឹងថា ព្រះសាស្តាមានព្រះហបឫទ័យ រីករាយនឹងអាត្មាហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណហើយក៏ បាត់ក្នុងទីនោះឯង ។ លុះដល់រាត្រីបឋមយាមនោះកន្លងហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មាន ទេវតា ១ រូប កាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្ត ជេតពន ទាំងអស់ឲ្យភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ថ្វាយបង្គំ តថាគត ហើយឋិតនៅក្នុងទីដ៏សមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ ភិក្ខុ ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីគោរ