អដ្ឋកថាបឋមអបរិហានិយសូត្រ
ក្បាលទី 29 · ទំព័រ 522
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអបរិហានិយសូត្រទី ២ ដូចតទៅ នេះ ភាពជាបុគ្គលគោរពក្នុងព្រះសាស្តា ឈ្មោះថា សត្ថុគារវតា ។ ភាពជា អ្នកគោរពក្នុងលោកុត្តរធម៌ ៩ យ៉ាង ឈ្មោះថា ធម្មគារវតា ។ ភាពជា បុគ្គលគោរពក្នុងសង្ឃ ឈ្មោះថា សង្ឃគារវតា ។ ការធ្វើសេចក្តីគោរពក្នុង សិក្ខា ៣ ឈ្មោះថា សិក្ខាគារវតា ។ ភាពជាអ្នកគោរពក្នុងសេចក្តីមិន ប្រមាទ ឈ្មោះថា អប្បមាទគារវតា ។ ភាពជាអ្នកគោរពក្នុងបដិសណ្ឋារៈ ២ យ៉ាង ដោយអំណាចនៃធម៌ និងអាមិស ឈ្មោះថា បដិសន្ថារគារវតា ។