មោគ្គល្លានសូត្រ

ក្បាលទី 29 · ទំព័រ 525

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ ព្រះមហាមោគ្គល្លាន ដ៏មានអាយុ ចូលទៅកាន់ទីស្ងាត់ពួនសម្ងំហើយ មានសេចក្តីត្រិះរិះក្នុងចិត្តក ើតឡើងយ៉ាងនេះថា ពួកទេវតាណា មានសេចក្តីដឹងថា យើងទាំងឡាយ ជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង បាន ត្រាស់ដឹងទៅខាងមុខ យ៉ាងនេះដែរឬទេ ។ សម័យនោះ មានភិក្ខុ ឈ្មោះ តិស្សៈ ធ្វើមរណកាលថ្មីៗ បានទៅកើតក្នុងព្រហ្មលោកណាមួយ ។ ឯពួក ព្រហ្មក្នុងព្រហ្មលោកនោះ ក៏ស្គាល់ព្រហ្មនោះ យ៉ាងនេះថា នេះជាព្រហ្ម ឈ្មោះតិស្សៈ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាត់អំពីវត្តជេតពន ទៅប្រាកដឯព្រហ្មលោកនោះ ដូចជា បុរសដ៏មានកម្លាំងលាដៃដែលខ្លួនបត់ ឬបត់ដៃដែលខ្លួនលា ដូច្នោះឯង ។ តិស្សព្រហ្មបានឃើញព្រះមហាមោគ្គល្លានដ៏មានអាយុ កំពុងនិមន្តមកអំពី ចម្ងាយ លុះឃើញហើយ ក៏បាននិយាយនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះមោគ្គល្លានជាម្ចាស់ សូមលោកនិមន្តចូលមកចុះ បពិត្រ ព្រះមោគ្គល្លានជាម្ចាស់ លោកនិមន្តមកស្រួលហើយ បពិត្រព្រះមោគ្គល្លាន ជាម្ចាស់ លោកបានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះ អស់កាលយូរណាស់ ហើយហ្ន៎ បពិត្រព្រះមោគ្គល្លានជាម្ចាស់ សូមលោកគង់ចុះ នេះជាអាសនៈ ដែលខ្ញុំក្រាលប្រគេន ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់លើអាសនៈ ដែលតិស្សព្រហ្មក្រាលប្រគេន ។ ឯតិស្សព្រហ្ម ថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុហើយ អង្គុយក្នុងទីសមគួរ ។ លុះតិស្សព្រហ្ម អង្គុយក្នុងទីសម គួរហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានថេរវាចាយ៉ាងនេះថា ម្នាល តិស្សៈ ពួ