វិជ្ជាភាគិយសូត្រ

ក្បាលទី 29 · ទំព័រ 530

ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកនៃវិជ្ជានេះ មាន ៦ យ៉ាង ។ ធម៌ ៦ យ៉ាង តើដូចម្តេច ។ គឺសេចក្តីសម្គាល់ ( ដែលកើតឡើង ) ក្នុងអនិច្ចានុបស្សនាញាណ ១ សេចក្តីសម្គាល់ ( ដែលកើតឡើង ) ក្នុង ទុក្ខានុបស្សនាញាណ ១ សេចក្តីសម្គាល់ ( ដែលកើតឡើង ) ក្នុងអនត្តានុបស្សនាញាណ ១ សេចក្តីសម្គាល់ ( ដែលកើតឡើង ) ក្នុងបហានានុបស្សនាញាណ ១ សេចក្តីសម្គាល់ ( ដែលកើតឡើង ) ក្នុងវិរាគានុបស្សនាញាណ ១ សេចក្តីសម្គាល់ ( ដែលកើតឡើង ) ក្នុងនិរោធានុបស្សនាញាណ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលជាចំណែកនៃ វិជ្ជា ៦ យ៉ាង ។