អដ្ឋកថាវិជ្ជាភាគិយសូត្រ

ក្បាលទី 29 · ទំព័រ 531

គប្បីជ្រាបវិនិច្ឆ័យក្នុងវិជ្ជាភាគិយសូត្រទី ៥ ដូចតទៅនេះ បទថា វិជ្ជាភាគិយា សេចក្តីថា ជាធម៌ដែលប្រព្រឹត្តទៅក្នុងចំណែកនៃវិជ្ជា សញ្ញាដែលកើតឡើងក្នុងអនិច្ចានុបស្សនាញាណ ឈ្មោះថា អនិច្ចសញ្ញា ។ សញ្ញាដែលកើតឡើងក្នុងទុក្ខានុបស្សនាញាណ ឈ្មោះថា អនិច្ចេទុក្ខសញ្ញា ។ សញ្ញាដែលកើតឡើងក្នុងអនត្តានុបស្សនាញាណ ឈ្មោះថា ទុក្ខេអនត្តសញ្ញា ។ សញ្ញាដែលកើតឡើង ក្នុងបហានានុបស្សនាញាណ ឈ្មោះថា បហានសញ្ញា ។ សញ្ញាដែលកើតឡើងក្នុងវិរាគានុបស្សនាញាណ ឈ្មោះថា វិរាគសញ្ញា ។ សញ្ញាដែលកើតឡើងក្នុង និរោធានុបស្សនាញាណ ឈ្មោះថា និរោធសញ្ញា ។