វិវាទមូលសូត្រ

ក្បាលទី 29 · ទំព័រ 532

ម្នាលភិក្ខុទាំងឡាយ មូលហេតុនៃសេចក្តីវិវាទនេះ មាន ៦ យ៉ាង ។ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ភិក្ខុនោះមិនមានសេចក្តីគោរព មិន មានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង មិនមានសេចក្តីគោរព មិនមាន សេចក្តីកោតក្រែង ក្នុងព្រះធម៌ផង មិនមានសេចក្តីគោរព មិនមានសេចក្តី កោតក្រែង ក្នុងព្រះសង្ឃផង ជាអ្នកមិនធ្វើឲ្យបរិបូណ៌ ក្នុងសិក្ខាផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ជាអ្នកមិន ធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន មិនចម្រើនដល់ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខដល់ទេវតា និងមនុស្ស ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ បានឃើញមូលហេតុ នៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅហើយ ម្នាលភិក្ខុ ទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះមូលហេតុ នៃវិវាទដ៏លាមកនោះចេញ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនឃើញ មូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅទេ ម្នាល ភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ សមបីប្រតិបត្តិ ដើម្បីមិនឲ្យ មូលហេតុនៃវិវាទដ៏លាមកនោះ ជាប់តាមតទៅទៀតបាន ។ យ៉ាងនេះ ឈ្មោះថា ការលះមូលហេតុនៃវិវាទដ៏លាមកនោះចេញ ។ យ៉ាងន