ទានសូត្រ

ក្បាលទី 29 · ទំព័រ 537

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឧបាសិកា ជាមាតាព្រះនន្ទ អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈ តម្កល់ទានប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន ។ ព្រះដ៏មាន ព្រះភាគ បានទតឃើញនន្ទមាតាឧបាសិកា អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈ ដោយ ទិព្វចក្ខុដ៏បរិសុទ្ធិ កន្លងចក្ខុរបស់មនុស្សធម្មតា ដែលកំពុងតម្កល់ទាន ប្រកបដោយ អង្គ ៦ ចំពោះភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ នន្ទមាតាឧបាសិកា អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈនោះ កំពុងតម្កល់ទាន ប្រកបដោយ អង្គ ៦ ចំពោះភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជា ប្រធាន ។ ម្នាលភិក្ខុទាំងឡាយ ចុះទានប្រកបដោយអង្គ ៦ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អង្គរបស់ទាយកមាន ៣ អង្គរបស់ បដិគ្គាហកទាំងឡាយមាន ៣ ។ ចុះអង្គរបស់ទាយក ៣ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ទាយកជាអ្នកមានចិត្ត ត្រេកអរមុន អំពីកាលឲ្យ ១ កំពុងតែឲ្យ ធ្វើចិត្តឲ្យជ្រះថ្លា ១ លុះឲ្យហើយ មានចិត្ត រីករាយ ១ ។ នេះជាអង្គទាយកមាន ៣ ។ អង្គរបស់បដិគ្គាហកទាំងឡាយ មាន ៣ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ពួកបដិគ្គាហក ជាអ្នកប្រាសចាករាគៈ ឬប្រតិបត្តិដើម្បីបន្ទោបង់រាគៈ ១ ប្រាសចាកទោសៈ ឬប្រតិបត្តិដើម្បីបន្ទោបង់ទោសៈ ១ ប្រាសចាកមោហៈ ឬប្រតិបត្តិដើម្បីបន្ទោបង់ មោហៈ ១ ។ នេះជាអង្គបដិគ្គាហកមាន ៣ ។ អង្គរបស់ទាយកមាន ៣ អង្គរបស់បដិគ្គាហកមាន ៣ ដូច្នេះ ។ ម្នាលភិក្ខុទា