អត្តការីសូត្រ

ក្បាលទី 29 · ទំព័រ 542

គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរួសរាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យរួសរាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គធ្លាប់និយាយយ៉ាងនេះ ធ្លាប់ យល់យ៉ាងនេះថា មិនមានការធ្វើ ( កម្ម ) ដើម្បីខ្លួន មិនមានការធ្វើ ( កម្ម ) ដើម្បីបុគ្គលដទៃបានឡើយ ។ ម្នាលព្រាហ្មណ៍ តថាគតមិនដែលជួប មិន ដែលឮ មនុស្សនិយាយយ៉ាងនេះ យល់យ៉ាងនេះឡើយ ហេតុអ្វី បានជា មនុស្សឈានដើរទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង និយាយយ៉ាង នេះថា មិនមានការធ្វើ ( កម្ម ) ដើម្បីខ្លួន មិនមានការធ្វើ ( កម្ម ) ដើម្បី បុគ្គលដទៃ ដូច្នេះបាន ។ ម្នាលព្រាហ្មណ៍ អ្នកសម្គាល់ហេតុនោះ ដូចម្តេច ការផ្គងនូវសេចក្តីព្យាយាម មានដែរឬទេ ។ មានដែរព្រះអង្គ ។ កាលបើ មានការផ្គងនូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយមានសេចក្តីប្រារព្ធ រមែង ប្រាកដឡើងដែរឬទេ ។ មានដែរព្រះអង្គ ។ ម្នាលព្រាហ្មណ៍ កាលបើមាន ការផ្គងនូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសេចក្តីប្រារព្ធ ប្រាកដ ដោយហេតុណា ហេតុនេះហើយ ជាការធ្វើ ( កម្ម ) ដើម្បីខ្លួន ជាការធ្វើ ( កម្ម ) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ ។ ម្នាលព្រាហ្មណ៍ អ្នក សម្គាល់ហេតុនោះដូចម្តេច សេចក្តីព្យាយាម មានសភាពចេញចាកការខ្ជិលច្រអូស មានដែរឬទេ ។ បេ ។ សេចក្តីប្រឹងប្រែងមានដែរឬទេ សេចក្តីរឹងបឹុង មានដែរឬទេ សេចក្តីមាំមួនមានដែរឬទេ សេចក្តីខ្វល់ខ្វាយ មានដែរឬទេ ។ មានដែរព្រះអង្គ ។ កាលបើមានសេចក្តីខ្វល់ខ្វាយហើយ សត្វ