និទានសូត្រ
ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ៣ យ៉ាងនេះ ដែលផ្តួចផ្តើម ឲ្យកើតអកុសលកម្មទាំងឡាយ ។ ហេតុ ៣ យ៉ាង តើដូចម្តេច ។ គឺ លោភៈ ជាហេតុផ្តួចផ្តើមឲ្យកើតអកុសលកម្មទាំងឡាយ ១ ទោសៈ ជាហេតុ ផ្តួចផ្តើមឲ្យកើតអកុសលកម្មទាំងឡាយ ១ មោហៈ ជាហេតុផ្តួចផ្តើមឲ្យកើត អកុសលកម្មទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ អលោភៈ មិនកើតមក អំពីលោភៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ លោភៈប្រាកដជាកើត មកអំពីលោភៈដដែល ។ ម្នាលភិក្ខុទាំងឡាយ អទោសៈ មិនកើតមកអំពី ទោសៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ ទោសៈប្រាកដជាកើតមកអំពី ទោសៈដដែល ។ ម្នាលភិក្ខុទាំងឡាយ អមោហៈ មិនកើតមកអំពីមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ មោហៈប្រាកដជាកើតមកអំពីមោហៈ ដដែល ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាក្តី ពួកមនុស្សក្តី ឬសុគតិណាមួយ ឯទៀត មិនមែនបានប្រាកដអំពីកម្មដែលកើតអំពីលោភៈ កម្មដែលកើត អំពីទោសៈ កម្មដែលកើតអំពីមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ នរកក្តី កំណើតតិរច្ឆានក្តី ប្រេតវិស័យក្តី ឬក៏ទុគ្គតិណាមួយឯទៀត រមែង កើតប្រាកដមកអំពីកម្ម ដែលកើតអំពីលោភៈ កម្មដែលកើតអំពីទោសៈ កម្ម ដែលកើតអំពីមោហៈជាប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាងនេះ ហើយ ដែលផ្តួចផ្តើមឲ្យកើតអកុសលកម្មទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៣ យ៉ាងនេះ ដែលផ្តួចផ្តើមឲ្យកើតកុសលកម្មទាំងឡាយ ។ ចុះ ហេតុ ៣ យ៉ាង តើដូចម្តេច ។ គឺអលោភៈជាហេតុផ្តួចផ្តើមឲ្យកើតកុសលកម្ម ទាំងឡាយ ១ អទោសៈ ជាហេតុផ្តួចផ្តើមឲ្យកើតកុសលកម្មទាំងឡាយ ១ អមោហៈ ជាហេតុផ្តួចផ្តើមឲ្យកើតកុសលកម្មទាំងឡាយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ លោភៈមិនមែនកើតមកអំពីអលោភៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្