អដ្ឋកថានិទានសូត្រ
ក្បាលទី 29 · ទំព័រ 547
គប្បីជ្រាបវិនិច្ឆ័យក្នុងនិទានសូត្រទី ៩ ដូចតទៅនេះ បទថា កម្មានំ បានដល់ កម្មដែលឲ្យដល់នូវវដ្តៈ ។ បទថា សមុទយាយ សេចក្តី ថា ដើម្បីជាប្រយោជន៍ដល់ការប្រមូលកម្មមក ។ បទថា និទានំ បានដល់ ជាបច្ច័យ ។ បទថា លោភជេន សេចក្តីថា កើតអំពីលោភៈ ។ បទថា ន បព្ញាយន្តិ សេចក្តីថា មិនប្រាកដថា កើតហើយ ព្រោះកម្មបែបនេះ ។ ក្នុងធម៌ចំណែកស បទថា កម្មានំ បានដល់ កម្មដែលឲ្យដល់វិវដ្តៈ ។ ដូច្នោះ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគត្រាស់វដ្តៈផង វិវដ្តៈផង ។