អដ្ឋកថាទារុក្ខន្ធសូត្រ

ក្បាលទី 29 · ទំព័រ 550

គប្បីជ្រាបវិនិច្ឆ័យក្នុងទារុក្ខន្ធសូត្រទី ១១ ដូចតទៅនេះ បទថា ចេតោវសិប្បត្តោ បានដល់ ជាអ្នកដល់នូវភាពជាអ្នកមានអំណាចចិត្ត ។ បទថា បឋវីទ្វេវ អធិមុច្ចេយ្យ សេចក្តីថា គប្បីកំណត់អាការដែលរឹងថា ធាតុដី ។ បទថា យំ និស្សាយ សេចក្តីថា អាស្រ័យបឋវីធាតុឯណា ដែល មានអាការរឹងមាន ។ ភិក្ខុអ្នកមានឫទ្ធិ គប្បីបង្អោនចិត្តទៅកាន់កំណាត់ឈើ នោះថាជាដី បឋវីធាតុនោះ មាននៅក្នុងកំណាត់ឈើនោះ ។ ព្រោះដូច្នោះ សូម្បីបទដ៏សេស គប្បីជ្រាបដោយន័យនេះឯង អធិប្បាយថា ក្នុងកំណាត់ ឈើនោះ មានបឋវីធាតុ មានអាការរឹង យ៉ាងណា អបោធាតុ មានអាការប្រមូល ផ្តុំ តេជោធាតុ មានអាការក្តៅ វាយោធាតុ មានលក្ខណៈកម្រើក ក៏មាននៅក្នុងកំណាត់ឈើនោះដូចគ្នា ។ សុភធាតុណា ដែលមានពណ៌ដូច ផ្កាបទុម មាននៅក្នុងខ្លឹមឈើ ដែលមានពណ៌ក្រហម ភិក្ខុគប្បីបង្អោនចិត្តទៅ គឺកំណត់ដុំឈើនោះ ដោយអាស្រ័យសុភធាតុនោះថា សុភំ សុភំ ស្អាតៗ ដូច្នេះ សុភធាតុណា ដែលមានពណ៌មិនគួរពេញចិត្ត មាននៅក្នុងលំអិត ដែលស្អុយ និងក្នុងក្រមរ ឬស្រាយទាំងឡាយ ភិក្ខុបង្អោនចិត្តទៅ គឺកំណត់ កំណាត់ឈើនោះ ដោយអាស្រ័យអសុភធាតុនោះឯងថា អសុភំ អសុភំ មិន ស្អាតៗ ដូច្នេះ ។ ក្នុងព្រះសូត្រនេះ លោកពោលឈ្មោះថា មិសកវិហារ ។