នាគិតសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃជាច្រើន ស្តេចទៅដល់ព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈ របស់អ្នកដែនកោសល ទាំងឡាយ ។ មានសេចក្តីតំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង ដងព្រៃឥច្ឆានង្គលៈ ទៀបព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈនោះ ។ ពួក ព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈបានឮថា ព្រះសមណគោតមដ៏ ចម្រើន ជាសក្យបុត្តចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ស្តេចមកដល់ ស្រុកឥច្ឆានង្គលៈ ហើយគង់ក្នុងដងព្រៃឥច្ឆានង្គលៈ ទៀបស្រុកឥច្ឆានង្គលៈ ។ ឯព្រះគោតមដ៏ចម្រើននោះ មានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅយ៉ាងនេះថា ព្រះ ដ៏មានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសិឹកសត្រូវ គឺកិលេស ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ដោយព្រះអង្គឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ ។ បេ ។ ត្រាស់ដឹង អរិយសច្ចទាំង ៤ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ ព្រះដ៏មានព្រះភាគ នោះ ទ្រង់ញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ។ បេ ។ ការបាន ជួបប្រទះព្រះអរហន្តទាំងឡាយ ។ គ្រាកាលរាត្រីនោះ កន្លងទៅហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ កាន់ខាទនីយភោជនីយាហារដ៏ច្រើន ចូលទៅក្នុងដងព្រៃឥច្ឆានង្គលៈ លុះចូលទៅដល់ហើយ ឋិតនៅ ខាងក្រៅខ្លោងទ្វារ រួចមានសំឡេងគឹកកងយ៉ាងខ្លាំង ។ សម័យនោះ ព្រះ នាគិតៈដ៏មានអាយុ ជាអ្នកត្រូវវេនបម្រើព្រះដ៏មានព្រះភាគ ។ គ្រានោះ ព្រះ ដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះនាគិតៈដ៏មានអាយុថា នែនាគិតៈ ពួកជន ណា ស្រែកហោគឹកកង ទំនងដូចជាព្រានសំណាញ់ដណ្តើមត្រីគ្នា ។ បពិត្រ ព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណ៍គហបតី អ្នកស្រុកឥច្ឆានង្គលៈនុ៎ះ នាំយក