អដ្ឋកថានាគិតសូត្រ

ក្បាលទី 29 · ទំព័រ 557

គប្បីជ្រាបវិនិច្ឆ័យក្នុងនាគិតសូត្រទី ១២ ដូចតទៅនេះ បទថា គាមន្តវិហារំ បានដល់ នៅក្នុងសេនាសនៈចុងស្រុក ។ បទថា សមាហិតំ និសិន្នំ បានដល់ អង្គុយចូលសមាធិក្នុងសេនាសនៈចុងស្រុកនោះ ។ បទថា ឥទានិមំ កាត់បទជា ឥទានិ ឥមំ ។ បទថា សមាធិម្ហា ចាវេស្សតិ សេចក្តីថា នឹងចេញអំពីសមាធិ ។ បទថា ន អត្តមនោ ហោមិ សេចក្តីថា រមែងមិន មានចិត្តជារបស់ខ្លួន គឺមិនសប្បាយចិត្ត ។ បទថា បចលាយមានំ បាន ដល់ កំពុងដេកលក់ ។ បទថា ឯកគ្គំ អធិប្បាយថា ធ្វើអរញ្ញសញ្ញានោះ ឯងក្នុងចិត្ត ឲ្យចិត្តមានឯកគ្គតា ។ បទថា អនុរក្ខិស្សតិ បានដល់ នឹង អនុគ្រោះ ។ បទថា អវិមុត្តំ វា ចិត្តំ វិមោចេស្សតិ សេចក្តីថា នឹងដោះ ចិត្តដែលមិនទាន់រួចផុត ក្នុងកាលដទៃ ដោយវិមុត្តិទាំង ៥ ក្នុងឥឡូវនេះ ។ បទថា រិញ្ចតិ បានដល់ វៀរ គឺរលាស់ចោល ។ បទថា បដិប្បណាមេត្វា បានដល់ បន្ទោបង់ គឺរលាស់ចេញទៅ ។ បទថា ឧច្ចារប្បស្សាវកម្មាយ បានដល់ ដើម្បីបន្ទោបង់ឧច្ចារៈ និងបស្សាវៈ ។ ដោយហេតុនេះ គឺដោយ ឋានៈមានប្រមាណបុណ្ណេះ ព្រះបរមសាស្តា បានត្រាស់សរសើរសេនាសនៈ ព្រៃ ។ តែពាក្យណាដែលពោលក្នុងចំណែកខាងដើមនៃព្រះសូត្រ ខ្ញុំបាន ពោលហើយខាងដើមនោះឯង ។