នាគសូត្រ

ក្បាលទី 29 · ទំព័រ 559

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ លុះព្រះអង្គចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយត្រ ឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្ត ទ្រង់ត្រាស់នឹងព្រះអានន្ទ ដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធ ដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ លំដាប់នោះ ព្រះដ៏មាន ព្រះភាគ ទ្រង់ចូលទៅបុព្វារាមជាមិគារមាតុប្រាសាទ ជាមួយនឹងព្រះអានន្ទ ដ៏មានអាយុ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីសម្ងំក្នុងសាយ័ណ្ហសម័យ ទ្រង់មានព្រះបន្ទូលនឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើង នឹងចូលទៅឯស្រះឈ្មោះបុព្វកោដ្ឋកៈ ដើម្បីស្រោចស្រពខ្លួន ។ ព្រះអានន្ទដ៏ មានអាយុ ទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅឯស្រះបុព្វកោដ្ឋកៈ ជាមួយនឹង ព្រះអានន្ទដ៏មានអាយុ ដើម្បីស្រោចស្រពព្រះអង្គ ។ លុះព្រះដ៏មានព្រះភាគ ស្រោចស្រពព្រះអង្គក្នុងស្រះបុព្វកោដ្ឋកៈរួចហើយ ទ្រង់ត្រឡប់ឡើងមក មាន ចីវរតែ ១ ទ្រង់ឈរធ្វើព្រះអង្គឲ្យប្រាកដដូចជាកាលមុន ។ សម័យនោះឯង ដំរីឈ្មោះសេតៈរបស់ព្រះបាទបសេនទិកោសល ត្រូវគេដេញដំប្រគំតូរ្យតន្រ្តី ដ៏ប្រសើរ ក៏ឆ្លងឡើងមកអំពីស្រះបុព្វកោដ្ឋកៈដែរ ។ មហាជនបានឃើញដំរី នោះហើយ ក៏និយាយយ៉ាងនេះថា យីអើ ដំរីរបស់ស្តេច មានរូបល្អណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទ