មិគសាលាសូត្រ

ក្បាលទី 29 · ទំព័រ 574

លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅនៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក ។ វេលា នោះ មិគសាលាឧបាសិកា ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ហើយ បានថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះអានន្ទ ដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មាន ព្រះភាគទ្រង់សម្តែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូច យ៉ាងបុគ្គល ២ ពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិ ស្មើៗ គ្នាក្នុងបរលោក ។ បពិត្រលោកម្ចាស់ដ៏ចម្រើន បិតារបស់ខ្ញុំឈ្មោះ បុរាណៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌ របស់អ្នកស្រុក កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគទ្រង់ព្យាករ ថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតាក្នុងស្ថានតុសិត បពិត្រ លោកម្ចាស់ដ៏ចម្រើន ចំណែកឥសិទត្ត ជាទីស្រឡាញ់នៃបិតារបស់ខ្ញុំ ជាអ្នក មិនប្រព្រឹត្តនូវធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែក្នុងប្រពន្ធរបស់ខ្លួន កាលគាត់ ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគទ្រង់ព្យាករថា ជាសកទាគាមិសត្វ បាន ទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិតដែរ បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុ ដូចម្តេច ដូចយ៉ាងបុគ្គល ២ ពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗ គ្នា ក្នុងបរលោក ។