អដ្ឋកថាមិគសាលាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមិគសាលាសូត្រទី ២ ដូចតទៅនេះ បទថា កថំ កថំ នាម សេចក្តីថា ដោយហេតុអ្វី ។ បទថា អញ្ញេយ្យោ ប្រែថា ធម៌ដែលបុគ្គលគប្បីដឹងទួទៅ ។ បទថា យត្រ ហិ នាម គឺក្នុងធម៌ ណា ។ បទថា សមសមគតិកា សេចក្តីថា ព្រហ្មចារីបុគ្គល និងអព្រហ្មចារីបុគ្គល ដែលជនទាំងឡាយដឹងហើយថា នឹងជាបុគ្គលមានគតិស្មើគ្នា ដោយ ភាវៈដែលស្មើគ្នានោះឯង ។ បទថា សកទាគាមី សត្តោ តុសិតំ កាយំ ឧបបន្នោ សេចក្តីថា កើតឡើងជាសកទាគាមិបុគ្គលក្នុងតុសិតភពនោះឯង ។ បទថា កថំ កថំ នាម សេចក្តីថា ដោយហេតុអ្វីហ្ន៎ គឺទ្រង់ស្គាល់ហើយ ទើបសម្តែង ឬទ្រង់មិនស្គាល់ព្រះថេរៈមិនជ្រាបហេតុ ទើបពោលថា ម្នាល ប្អូនស្រី សេចក្តីនេះ ព្រះមានព្រះភាគទ្រង់ព្យាករយ៉ាងនេះ ។ បទថា អម្ពកា អម្ពកសញ្ញា សេចក្តីថា មិគសាលាឧបាសិកា ជា ស្រី គង់ប្រកបដោយការសម្គាល់ថាជាស្រីនោះឯង ។ ក្នុងបទថា កេ ច បុរិសបុគ្គលបរោបរិយញ្ញាណេ នេះ មានអត្ថ សង្ខេបដូច្នេះថា ញាណជាគ្រឿងកំណត់ដឹងនូវការធូរ និងការចម្រើនឡើងនៃ ឥន្ទ្រិយរបស់បុរសបុគ្គលទាំងឡាយថា ខ្លាំងក្លា ឬទន់ខ្សោយ ហៅថា បុរិសបុគ្គលបរោបរិយញ្ញាណ ក្នុងពាក្យថា កេ ច បុរិសបុគ្គលបរោបរិយញ្ញាណេ នេះ ។ ព្រោះហេតុនោះ មិគសាលាឧបាសិកាស្រីល្ងង់ គឺអ្នកណា ព្រះសម្មា- សម្ពុទ្ធទ្រង់មានអារម្មណ៍មិនត្រូវរារាំង ព្រោះញាណជាគ្រឿងដឹងនូវការធូរថយ និងការក្រៃលែងនៃឥន្ទ្រិយរបស់បុរសបុគ្គលទាំងឡាយ ជាអ្នកណា ការប្រៀបធៀប ោបុគ្គលទាំង ២ នោះ នៅឆ្ងាយគ្នាពន់ពេក ។ ឥឡូវនេះ កាលទ្រង់សម្តែងថា មិគសាលាឧបាសិកា និងទ្រង់ឆ្ងាយ ក្រៃលែង ទើបព្រះមានព្រះភាគត្រាស់ថា ឆយិមេ អានន្ទ ជាដើម ។