ឥណសូត្រ

ក្បាលទី 29 · ទំព័រ 585

បុគ្គលស្ងប់ស្ងៀម ២ ពួក បុគ្គលសង្កត់សេចក្តីក្រោធ ការប្រកាន់ខ្លួន និង ធម៌ គឺសេចក្តីលោភបាន ២ ពួក បុគ្គលសង្កត់សេចក្តីក្រោធ ការប្រកាន់ខ្លួន និងវចីសង្ខារបាន ២ ពួក ។ បទថា គតឹ បានដល់ ញាណគតិ ។ បទថា ឯកង្គហីនា សេចក្តីថា បុគ្គលទាំង ២ ពួក គឺបុរាណៈ និងឥសិទត្តៈ ទាបជាងគ្នាដោយអង្គគុណ ម្នាក់ម្យ៉ាង ។ គឺបុរាណៈវិសេសដោយសីល ឥសិទត្តៈវិសេសដោយបញ្ញា សីលរបស់បុគ្គលបុរាណៈ តាំងនៅក្នុងឋានៈស្មើគ្នានឹងបញ្ញារបស់ឥសិទត្តៈ បញ្ញារបស់ឥសិទត្តៈ តាំងនៅក្នុងឋានៈស្មើគ្នានឹងសីលរបស់បុរាណៈ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទ័លក្រ ជាទុក្ខនៃកាមភោគីបុគ្គល ( បុគ្គលអ្នកបរិភោគកាម ) ក្នុងលោកដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គល ស្តុកស្តម្ភ កាន់យកនូវបំណុលណា ម្នាលភិក្ខុទាំងឡាយ ការកាន់យកនូវ បំណុលនោះ ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោកដែរឬ ។ ព្រះករុណា ព្រះ អង្គ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជា បុគ្គលស្តុកស្តម្ភ កាន់យកនូវបំណុលហើយ ប្តេជ្ញានូវអំពើចងការណា ម្នាលភិក្ខុទាំងឡាយ អំពើចងការនោះ ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិន មានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ ប្តេជ្ញានូវអំពើចងការហើយ មិនឲ្យការដែលគេឲ្យ នាំមកតាមកំណត់កាល ម្ចាស់បំណុលទាំងឡាយ រមែងតឹងទារនូវបុគ្គលនោះ ដោយការតឹងទារណា ម្នាលភិក្ខុទាំងឡាយ ការ តឹងទារនោះ ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោកដែរឬ ។