អដ្ឋកថាឥណសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឥណសូត្រទី ៣ ដូចតទៅនេះ បទថា ទាលិទ្ទិយំ បានដល់ ភាពជាអ្នកក្រីក្រ ។ បទថា កាមភោគិនោ បានដល់ សត្វដែលបរិភោគកាម ។ បទថា អស្សកោ បានដល់ ប្រាសចាកទ្រព្យដែល ជារបស់ខ្លួន ។ បទថា អនទ្ធិកោ បានដល់ មិនស្តុកស្តម្ភ ។ បទថា ឥណំ អាទិយតិ បានដល់ កាលមិនអាចតាំងនៅបាន ក៏ខ្ចីនូវបំណុល ។ បទថា វឌ្ឍឹ បដិស្សុណាតិ បានដល់ កាលមិនអាចសងបាន ក៏ឲ្យ សញ្ញាថា នឹងឲ្យការប្រាក់ ។ បទថា អនុចរន្តិបិ នំ សេចក្តីថា ម្ចាស់បំណុល ទាំងឡាយដេញតាមក្រោយកូនបំណុលទៅ ធ្វើឲ្យបុគ្គលនោះ បានទទួលនូវ ការភិតភ័យ ដោយការធ្វើ មានការចាប់ចងហាលថ្ងៃ និងបាចធូលីដាក់ជាដើម ក្នុងកណ្តាលបរិស័ទ និងកណ្តាលគណៈជាដើម ។ បទថា សទ្ធា នត្ថិ បានដល់ មិនមានសូម្បីតែសទ្ធា ។ បទថា ហិរិ នត្ថិ បានដល់ មិនមានត្រឹមតែហិរិ ។ បទថា ឱត្តប្បំ នត្ថិ បានដល់ មិនមានត្រឹមតែឱត្តប្បៈ ។ បទថា វីរិយំ នត្ថិ បានដល់ មិនមានត្រឹមតែសេចក្តីព្យាយាម ដែល ប្រព្រឹត្តទៅតាមកាយ ។ បទថា បញ្ញា នត្ថិ បានដល់ មិនមានត្រឹមតែ កម្មស្សកតាបញ្ញា ។ បទថា ឥណាទានស្មឹ វទាមិ បានដល់ ខ្ញុំពោល ដល់ការខ្ចីបុល ។ បទថា មា មំ ជញ្ញូ បានដល់ សូមម្ចាស់បំណុល ទាំងឡាយកុំបីជួបអញ ។ បទថា ទាលិទ្ទិយំ ទុក្ខំ បានដល់ ភាពជាអ្នកក្រទ្រព្យ ជាហេតុឲ្យ កើតទុក្ខ ។ បទថា កាមលាភាភិជប្បិនំ បានដល់ ជាអ្នកប្រាថ្នាការបាន កាម ។ បទថា បបកម្មំ វិនិព្វយោ បានដល់ ជាអ្នកសាងបាបកម្ម ។