មហាចុន្ទសូត្រ

ក្បាលទី 29 · ទំព័រ 595

សម័យមួយ ព្រះមហាចុន្ទដ៏មានអាយុ នៅក្នុងនិគមឈ្មោះ សញ្ជាតិ ជិតដែនឈ្មោះចេតី ។ ក្នុងទីនោះ ព្រះមហាចុន្ទដ៏មានអាយុ មាន ថេរវាចាហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ថេរវាចា ព្រះមហាចុន្ទដ៏មានអាយុថា អាវុសោដូច្នេះ ។ ព្រះមហាចុន្ទដ៏មានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពួកធម្មយោគភិក្ខុ ( ភិក្ខុអ្នកព្យាយាមក្នុងធម៌ ) ក្នុងសាសនានេះ បន្តុះ បង្អាប់ពួកឈាយីភិក្ខុ ( ភិក្ខុអ្នកមានឈាន ) ថា ភិក្ខុទាំងនេះរិះគិតថា យើង ជាអ្នកមានឈាន យើងជាអ្នកមានឈាន ចុះភិក្ខុទាំងនេះ គិតអ្វី ភិក្ខុទាំងនេះ គិតដើម្បីអ្វី ភិក្ខុទាំងនេះ គិតដោយហេតុអ្វី ។ បណ្តាភិក្ខុទាំងនោះ ឯពួកធម្មយោគភិក្ខុក៏មិនជ្រះថ្លា ពួកឈាយីភិក្ខុក៏មិនជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីសេចក្តី ចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនច្រើន ដល់ទេវតា និង មនុស្សទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ឯពួកឈាយីភិក្ខុក្នុងសាសនា នេះ រមែងបន្តុះបង្អាប់ធម្មយោគភិក្ខុថា ភិក្ខុទាំងនោះ ជាអ្នកមានចិត្តបោងឡើង មានចិត្តខ្ពស់ឡើង មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មានសតិភ្លាំងភ្លាត់ មិនបានដឹងព្រម មានចិត្តមិនតម្កល់មាំ មានចិត្តរវើរវាយ មានឥន្ទ្រិយតាំងនៅ ជាប្រក្រតី គិតថា យើងជាអ្នកមានព្យាយាមក្នុងធម៌ យើងជាអ្នកមានព្យាយាមក្នុងធម៌ ភិក្ខុទាំងនេះ ជាធម្មយោគអ្វី ភិក្ខុទាំងនេះ ជាធម្មយោគដើម្បីអ្វី ភិក្ខុទាំងនេះ ជាធម្មយោគដោយហេតុអ្វី បណ្តាភិក្ខុ ទាំងនោះ ឯពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ពួកធម្មយោគភិក្ខុ ក៏ម