អដ្ឋកថាមហាចុន្ទសូត្រ

ក្បាលទី 29 · ទំព័រ 598

គប្បីជ្រាបវិនិច្ឆ័យក្នុងមហាចុន្ទសូត្រទី ៤ ដូចតទៅនេះ បទថា ចេតីសុ បានដល់ ក្នុងចេតិរដ្ឋ ។ បទថា សញ្ជាតិយំ បានដល់ ក្នុងនិគមមាន ឈ្មោះយ៉ាងនេះ ។ បទថា មហាចុន្ទោ បានដល់ ប្អូនប្រុសរបស់ព្រះធម្មសេនាបតី ។ ភិក្ខុទាំងឡាយ ឈ្មោះថា ធម្មយោគ ព្រោះមានការប្រកប គឺការធ្វើរឿយ ៗ ក្នុងធម៌ ។ ពាក្យថា ធម្មយោគា នុ៎ះ ជាឈ្មោះនៃព្រះធម្មកថិកទាំងឡាយ ។ ភិក្ខុ ឈ្មោះថា ឈាយី ព្រោះសម្លឹង ។ បទថា អប្បសាទេន្តិ បានដល់ ទ្រគោះបោះបោក គឺរុករាន ។ បទថា ឈាយន្តិ បានដល់ គិត ។ បទថា បជ្ឈាយន្តិ ជាដើម ពង្រីករូបចេញទៅ មនោរថបូរណី អដ្ឋកថា អនុត្តរិយវគ្គទី ៣ ៥៩៩ ដោយអំណាចឧបសគ្គ ។ បទថា កិញ្ហិមេ ឈាយន្តិ សេចក្តីថា ភិក្ខុធម្មកថិកទាំងនេះសម្លឹងដូចម្តេច ។ បទថា កិន្តិមេ ឈាយន្តិ សេចក្តីថា ភិក្ខុធម្មកថិកទាំងនេះចូលឈាន ដើម្បីអ្វី ។ បទថា កថញ្ញិមេ ឈាយន្តិ សេចក្តីថា ភិក្ខុធម្មកថិកទាំងនេះ ចូលឈាន ព្រោះហេតុអ្វី ។ បទថា អមតំ ធាតុំ កាយេន ផុសិត្វា វិហរន្តិ ជាដើម សេចក្តីថា ភិក្ខុទាំងឡាយកំណត់កម្មដ្ឋាន បំណងដល់និព្វានធាតុ ដែលវៀរចាកមរណៈ គឺពាល់ត្រូវនូវនិព្វានធាតុនោះ ដោយនាមកាយតាមលំដាប់ ។ បទថា គម្ភីរអត្ថបទំ បានដល់ អត្ថរបស់ខន្ធ ធាតុ អាយតនៈជាដើម គម្ភីរភាព គឺត្រូវអវិជ្ជាបិទបាំង ។ បទថា បញ្ញាយ អតិវិជ្ឈបស្សន្តិ សេចក្តី ថា ឃើញដោយចាក់ធ្លុះដោយមគ្គប្បញ្ញា ព្រមទាំងវិបស្សនាបញ្ញា ។ តែក្នុងទីនេះ រមែងគួរទាំងបញ្ញាជាគ្រឿងចាក់ធ្លុះ ដោយការពិចារណា ផង បញ្ញាក្នុងការរៀន និងការសាកសួរផង ។