បឋមសន្ទិដ្ឋិកសូត្រ
គ្រានោះ មោឡិយសិវកបរិព្វាជក ( បរិព្វាជកឈ្មោះ មោឡិយសិវកៈ ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះមោឡិយសិវកបរិព្វាជកអង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ បពិត្រព្រះអង្គដ៏ចម្រើន ចុះសន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ តើដូចម្តេច ។ ម្នាលសិវកៈ បើ ដូច្នោះ តថាគតនឹងសួរតបទៅអ្នកវិញ ក្នុងហេតុនុ៎ះ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយសេចក្តីនោះ យ៉ាងនោះចុះ ។ ម្នាលសិវកៈ អ្នកសម្គាល់នូវ ហេតុនោះដូចម្តេច កាលលោភៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈ មានក្នុងសន្តានរបស់អាត្មាអញ កាលលោភៈមិនមានក្នុងសន្តានក្តី អ្នកដឹង ច្បាស់ថា លោភៈមិនមានក្នុងសន្តានរបស់អាត្មាអញដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសិវកៈ កាលលោភៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមានក្នុងសន្តានរបស់អាត្មាអញ កាលលោភៈមិនមានក្នុងសន្តានក្តី អ្នកដឹង ច្បាស់ថា លោភៈមិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាលសិវកៈ យ៉ាងនេះឯង ហៅថា សន្ទិដ្ឋិកធម៌ ។ បេ ។ ម្នាលសិវកៈ អ្នក សម្គាល់នូវហេតុនោះដូចម្តេច កាលទោសៈ មានក្នុងសន្តានក្តី ។ បេ ។ កាល មោហៈមានក្នុងសន្តានក្តី កាលលោភធម៌មានក្នុងសន្តានក្តី ទោសធម៌មានក្នុង សន្តានក្តី មោហធម៌មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌មានក្នុង សន្តានរបស់អាត្មាអញ កាលមោហធម៌មិនមានក្នុងសន្តានក្តី អ