អដ្ឋកថាបឋមសន្ទិដ្ឋិកសូត្រ
ក្បាលទី 29 · ទំព័រ 601
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសន្ទិដ្ឋិកសូត្រទី ៥ ដូចតទៅនេះ បទថា សន្តំ វា អជ្ឈត្តំ បានដល់ មានខាងក្នុងខ្លួន ។ ព្រះមានព្រះភាគ ទ្រង់សម្តែងអកុសលមូល ៣ ដោយបទថា លោភោ ជាដើម ។ ទ្រង់សម្តែង ធម៌ដែលសម្បយុត្តដោយអកុសលមូល ៣ នោះ ដោយបទថា លោភធម្មា ជាដើម ។