ទុតិយសន្ទិដ្ឋិកសូត្រ
លំដាប់នោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មាន ព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរពឫកហើយ ក៏ អង្គុយក្នុងទីសមគួរ ។ លុះព្រាហ្មណ៍នោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ដែលហៅថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ បពិត្រព្រះគោតមដ៏ចម្រើន ចុះសន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ តើដូចម្តេច ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគតនឹងសួរតបទៅអ្នកវិញក្នុងហេតុនុ៎ះ អ្នកគាប់ ចិត្តយ៉ាងណា គប្បីដោះស្រាយនូវហេតុនោះ យ៉ាងនោះចុះ ។ ម្នាលព្រាហ្មណ៍ អ្នកសម្គាល់នូវហេតុនោះដូចម្តេច កាលរាគៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈមានក្នុងសន្តានរបស់អាត្មាអញ កាលរាគៈមិនមានក្នុងសន្តានក្តី អ្នកដឹង ច្បាស់ថា រាគៈមិនមានក្នុងសន្តានរបស់អាត្មាអញដែរឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលព្រាហ្មណ៍ កាលរាគៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈមានក្នុងសន្តានរបស់អាត្មាអញ កាលរាគៈមិនមានក្នុងសន្តានក្តី អ្នកដឹង ច្បាស់ថា រាគៈមិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាល ព្រាហ្មណ៍ យ៉ាងនេះឯង ហៅថា សន្ទិដ្ឋិកធម៌ ។ បេ ។ ម្នាលព្រាហ្មណ៍ អ្នក សម្គាល់នូវហេតុនោះដូចម្តេច កាលទោសៈមានក្នុងសន្តានក្តី កាលមោហៈ មានក្នុងសន្តានក្តី កាលហេតុជាគ្រឿងប្រទូស្តនៃកាយទ្វារ មានក្នុងសន្តានក្តី កាលហេតុជាគ្រឿងប្រទូស្តនៃវចីទ្វារមានក្នុងសន្តានក្តី ។ បេ ។ កាលហេតុជា គ្រឿងប្រទូស្តនៃមនោទ្វារមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុ