ខេមសុមនសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះខេមៈដ៏មាន អាយុ និងព្រះសុមនៈដ៏មានអាយុ នៅក្នុងអន្ធវ័ន ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះខេមៈដ៏មានអាយុ និងព្រះសុមនៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះខេមៈអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា ជាអរហន្ត ខីណាស្រព មានមគ្គព្រហ្មចរិយធម៌នៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មាន ភវសំយោជនៈអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយ ប្រពៃ ភិក្ខុនោះមិនមានសេចក្តីត្រិះរិះថា បុគ្គលដទៃប្រសើរជាងអាត្មាអញក្តី ប្រហែលអាត្មាអញក្តី ថោកទាបជាងអាត្មាអញក្តី យ៉ាងនេះទេ ។ ព្រះខេមៈ ដ៏មានអាយុ បានក្រាបបង្គំទូលដូច្នេះហើយ ។ ព្រះសាស្តាក៏សព្វព្រះហបឫទ័យ ។ លំដាប់នោះ ព្រះខេមៈដ៏មានអាយុគិតថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់ សព្វព្រះហបឫទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណហើយចៀសចេញទៅ ។ លំដាប់នោះ កាលព្រះខេមៈដ៏ មានអាយុ ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះសុមនៈដ៏មានអាយុ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណាជាអរហន្ត ខីណាស្រព មានមគ្គព្រហ្មចរិយៈនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានភវសំយោជនៈអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនមានសេចក្ត