អដ្ឋកថាខេមសុមនសូត្រ

ក្បាលទី 29 · ទំព័រ 607

គប្បីជ្រាបវិនិច្ឆ័យក្នុងខេមសុមនសូត្រទី ៧ ដូចតទៅនេះ បទថា វុសិតវា បានដល់ អ្នកនៅចប់ព្រហ្មចរិយៈហើយ ។ បទថា កតករណីយោ បានដល់ អ្នកធ្វើកិច្ចដែលគួរធ្វើដោយមគ្គ ៤ ហើយ ។ បទថា ឱហិតភារោ បានដល់ ដាក់នូវខន្ធភារៈ កិលេសភារៈ និងអភិសង្ខារភារៈ ចុះហើយ ។ បទថា អនុប្បត្តសទត្ថោ សេចក្តីថា អរហត្ត ហៅថា ប្រយោជន៍ របស់ខ្លួន ដែលសម្រេចប្រយោជន៍របស់ខ្លួននោះ ។ បទថា បរិក្ខីណភវសំយោជនោ សេចក្តីថា អ្នកមានកិលេស ជាគ្រឿងចងសត្វក្នុងភពអស់ ហើយ ។ បទថា សម្មទញ្ញា វិមុត្តោ សេចក្តីថា រួចផុតហើយ ព្រោះដឹង ដោយប្រពៃ គឺដោយហេតុ ដោយការណ៍ ។ ព្រះមានព្រះភាគ ទ្រង់បដិសេធមានះ ៣ មានមានះថា អញល្អជាងជាដើម ដែលជារបស់មាននៃបុថុជ្ជន ដែលល្អជាងបុគ្គលដទៃ ដោយបទថា តស្ស ន ឯវំ ហោតិ អត្ថិ មេ សេយ្យោតិ វា ជាដើម ព្រោះថា ព្រះខីណា ស្រពមិនមានមានះថា អ្នកដែលល្អជាងអាត្មាអញមាន អ្នកដែលស្មើ អាត្មាអញមាន អ្នកដែលអាក្រក់ជាងអាត្មាអញមាន ។ ព្រះមានព្រះភាគ ទ្រង់បដិសេធមានះទាំង ៣ នោះឯង ដោយបទថា នត្ថិ មេ សេយ្យោ ជាដើម ។ ព្រោះថា ព្រះខីណាស្រព មិនមានមានះយ៉ាងនេះថា អាត្មាអញនេះ ឯងល្អជាងគេ អាត្មាអញស្មើគេ អាត្មាអញអាក្រក់ជាងគេ មិនមានបុគ្គល ដទៃដែលល្អជាងជាដើម ។ បទថា អចិរប្បក្កន្តេសុ សេចក្តីថា កាលព្រះខេមៈ និងព្រះសុមនៈ ព្យាករអរហត្តផល ហើយចៀសចេញទៅមិនយូរ ។ បទថា អញ្ញំ ព្យាករោន្តិ បានដល់ ពោលដល់អរហត្តផល ។ បទថា ហសមានកា មញ្ញេ អញ្ញំ ព្យាករោន្តិ សេចក្តីថា ពោលដូចសើច ។ បទថា វិឃាតំ អាបជ្ជន្តិ បានដល់ ជួបនូវទុក្ខ ។ ក្នុងបទថា ន ឧស្សេសុ ន ឱមេសុ សមត្តេ នោបនិយ្យរេ នេះ អធិប្បាយថា បទថា ឧស្សា បានដល់ បុគ្គលដែលគេសរសើរ គឺបុគ្គ