ឥ្រន្ទិយសំវរសូត្រ
ម្នាលភិក្ខុទាំងឡាយ កាលបើឥន្ទ្រិយសំវរៈមិនមានហើយ សីលនៃបុគ្គលដែលវិបត្តិចាកឥន្ទ្រិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យ ហើយ កាលបើសីលមិនមានហើយ សម្មាសមាធិនៃបុគ្គលដែលវិបត្តិច ាកសីល ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ នៃបុគ្គលដែលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើយថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទាវិរាគៈនៃបុគ្គលដែលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើនិព្វិទាវិរាគៈមិនមាន ហើយ វិមុត្តិញ្ញាណទស្សនៈនៃបុគ្គលដែលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចដើមឈើដែល វិបត្តិចាកមែក និងស្លឹក ក្រមរនៃដើមឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ក៏មិនដល់នូវការពេញលេញ ស្រាយក្តី ក៏មិនដល់នូវការពេញលេញ ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើឥន្ទ្រិយសំវរៈមិនមានហើយ សីលនៃបុគ្គលដែលវិបត្តិចាក ឥន្ទ្រិយសីវរៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ ។ បេ ។ វិមុត្តិញ្ញាណទស្សនៈក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើឥន្ទ្រិយសំវរៈ មានហើយ សីលនៃបុគ្គលដែលបរិបូណ៌ ដោយឥន្ទ្រិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសីលមានហើយ សម្មាសមាធិនៃបុគ្គល ដែលបរិបូណ៌ដោយសីល ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើ សម្មាសមាធិមានហើយ យថាភូតញ្ញាណទស្សនៈនៃបុគ្គលដែលបរិបូណ៌ដោយ សម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ និព្វិទាវិរាគៈនៃបុគ្គលដែលបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យប